ការទិញនៅក្នុងហាង | ប្រាក់សងតម្លៃខ្ពស់! | JEWEL CAFÉ កម្ពុជា

ការទិញនៅក្នុងហាង | ប្រាក់សងតម្លៃខ្ពស់! | JEWEL CAFÉ កម្ពុជា

ការទិញនៅហាង
店頭買取

យើងមានសាខាជាង៣០០នៅជប៉ុន។ អ្នកអាចមកទស្សនាបានយ៉ាងងាយខណៈពេលដើរទិញទំនិញ និងទទួលការជួបសំណេះសំណាលពីបុគ្គលិកដែលរួសរាយរាក់ទាក់របស់យើង។

ស្វែងរកសាខានៅជិតអ្នក។
ស្វែងរកសាខានៅជិតអ្នក។
ស្វែងរកសាខា
ស្វែងរកសាខា

ក្រុមការងារជំនាញរបស់ Jewel Café នឹងផ្តល់ការវាយតម្លៃល្អបំផុតសម្រាប់វត្ថុរបស់អ្នក

យើងអាចទទួលទិញគ្រឿងអលង្ការ មាស, មាស ស, ផ្លាកទីន, ពេជ្រ, វត្ថុបែកបាក់/វត្ថុទាំងមូល, គ្រឿងអលង្ការម៉ូដចាស់ ឬគ្រឿងអលង្ការដែលមានគុណភាពទាបដូចជា K18, K14, K9 និងផ្សេងៗ។ យើងអាចទទួលទិញសូម្បីតែ 0.1g ផងដែរ។ វាយតម្លៃឥតគិតថ្លៃ ហើយគ្មានតម្រូវអោយចេញថ្លៃបន្ថែមទេ។ ប្រសិនបើអ្នកមានសំណួរ និងមិនប្រាកដថាវត្ថុរបស់អ្នកអាចទទួលបានដោយពួកយើង ឬអត់ សូមនាំវាមកកាន់សាខាជិតបំផុតសម្រាប់វាយតម្លៃឥតគិតថ្លៃ។

ដំណើរការទិញ

បុគ្គលិកជំនាញរបស់យើងនឹងផ្តល់សេវាកម្មជាមួយការវាយតម្លៃរហ័ស ក្នុងរយៈពេលយ៉ាងតិច ១០ នាទីចាប់ពីការមកទស្សនា រហូតដល់ការទូទាត់ប្រាក់។
យើងសូមផ្តល់អនុសាសន៍ឱ្យប្រើការទិញនៅហាងសម្រាប់ការវាយតម្លៃរហ័ស និងការពិគ្រោះយោបល់ជំនាញ។

មតិយោបល់ពីអតិថិជន

“បានប្រាក់ត្រឡប់មកវិញនាគ្រាលំបាក”

ចាប់តាំងពីមានការបិទខ្ទប់មក ផ្ទះខ្ញុំមានការលំបាកបន្តិច។ ដូច្នេះពេលភរិយារបស់ខ្ញុំសម្រេចចិត្តលក់គ្រឿងអលង្ការមួយចំនួន យើងបានស្វែងរកឃើញJewel Cafe តាមអ៊ិនធឺរណេត។ បុគ្គលិករបស់ពួកគេសុភាព និងទំនួលខុសត្រូវខ្ពស់។ ពួកគេបានបកស្រាយយ៉ាងច្បាស់អំពីវត្ថុរបស់ខ្ញុំ ហើយបានផ្តល់តម្លៃល្អជាទីគាប់ចិត្ត។ ខ្ញុំមានសេចក្តីរីករាយដែលពួកគេអាចជួយទទួលទិញក្នុងតម្លៃល្អបំផុតសម្រាប់វត្ថុរបស់យើង ពីព្រោះខ្ញុំយល់ថារបស់ខ្លះគឺគ្រាន់តែជាមាស ស K14 តែប៉ុណ្ណោះ។ យើងក៏មានភាពរីករាយចំពោះអត្ថប្រយោជន៍សមាជិករបស់ពួកគេផងដែរ។ អត្ថប្រយោជន៍របស់ពួកគេផ្តល់ប្រាក់ត្រឡប់មកវិញយ៉ាងច្រើនសម្រាប់សមាជិក។ ពួកគេទទួលទិញនាឡិកា និងកាបូបម៉ាកផងដែរ។ ជាភ្នាក់ងារល្អសម្រាប់លក់វត្ថុរបស់អ្នកដើម្បីទទួលបានប្រាក់ភ្លាមៗ។

女性スタッフ

“អរគុណសម្រាប់ការជ្រើសរើស Jewel Café!”

យើងយល់ពីស្ថានភាពរបស់អ្នក និងមានភាពរីករាយដែលអាចជួយអ្នកក្នុងវិធីណាមួយដែលយើងអាចធ្វើបាន។ ដូចដែលអ្នកប្រហែលជាយល់ថាមាស ស K14 មិនសូវមានភាពសុទ្ធរបស់មាសច្រើននៅក្នុងវា។ ទោះយ៉ាងណា Jewel Café ក៏អាចទិញគ្រឿងអលង្ការរបស់អ្នកបាន ដោយមិនគិតថាវាជា មាស សឬ មាសលឿងទេ។ យើងក៏អាចទិញក្រវិលដែលខ្វះគូ ឬគ្រឿងអលង្ការបែកបាក់ផ្សេងៗ។ អ្នកអាចប្រើអត្ថប្រយោជន៍សមាជិកសម្រាប់វត្ថុដែលមានសុទ្ធភាពទាប ឬពេលតម្លៃមាសបានធ្លាក់ចុះ។ អ្នកក៏អាចប្រើវាសម្រាប់វត្ថុម៉ាក ដូចជាកាបូប និងនាឡិកាបានដែរ។

“បានលក់ក្រវិលមាស ស ដាំពេជ្រតូចៗនៅ Jewel Cafe”

សប្តាហ៍មុនខ្ញុំបានទូរស័ព្ទសួរអំពីការទិញពេជ្រនៅ Jewel Cafe។ ពួកគេបានផ្តល់ព័ត៌មានពេញលេញដែលខ្ញុំត្រូវការ។ ដូច្នេះ ខ្ញុំបានមក Jewel Cafe និងបង្ហាញក្រវិលមាស ស ដាំពេជ្រតូចៗ។ ក្រវិលនេះជាអំណោយពីប្ដីខ្ញុំ ហើយខ្ញុំសម្រេចចិត្តលក់វាដើម្បីទិញគ្រឿងអលង្ការថ្មី។ បុគ្គលិកសុភាពរាបសារ និងចេះជួយបានយ៉ាងច្រើន។ ខណៈពេលរង់ចាំវាយតម្លៃក្រវិល ពួកគេបានស្នើឱ្យសម្អាតខ្សែក្រវិលរបស់ខ្ញុំឥតគិតថ្លៃ។ ពួកគេក៏បង្ហាញរបៀបពិនិត្យពេជ្រពិតប្រាកដដោយប្រើឧបករណ៍ diamond detector។ វាមានភាពចាប់អារម្មណ៍ និងជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំ។ មិនអាចរង់ចាំពេលវេលាមក Jewel Cafe និងបង្វិលកងផ្សងសំណាងរបស់ខ្ញុំឡើងវិញម្ដងទៀតបានទេ។ ថ្ងៃនេះខ្ញុំបានទទួលតែកន្សែងជូតមុខ ហើយខ្ញុំមានគោលបំណងទទួល25$នៅលើកក្រោយ។ សូមអបអរសាទរ Jewel Cafe! ជួបគ្នាម្ដងទៀត!

女性スタッフ

“Jewel Cafe អាចទទួលពេជ្រថ្មី ឬពេជ្រប្រើរួច ហើយយើងក៏ពេញចិត្តក្នុងការចែករំលែកចំណេះដឹងរបស់យើងជាមួយអតិថិជន”

សូមជំរាបសួរអ្នកស្រី Lisa, យើងនៅតែចងចាំអ្នកពីការមកទស្សនាថ្មីៗរបស់អ្នកស្រី។ អ្នកគឺជាមនុស្សសុភាព និងរួសរាយ។ យើងមានសំណាងចំពោះការមានអតិថិជនចិត្តសប្បុរសដូចអ្នក។ ពិតជាធ្វើអោយថ្ងៃរបស់យើងរីករាយខ្លាំងណាស់! យើងមិនកំណាញ់ក្នុងចែករំលែកអ្វីមួយជាមួយអតិថិជនទេ។ ជាថែមទៀត យើងអាចទទួលវត្ថុចាស់ ឬថ្មីបានជានិច្ច ពីព្រោះយើងជាហាង recycle លេខ១ នៅជប៉ុន។ ចាស អ្នកស្រី Lisa, អ្នកនៅតែមានឱកាសឈ្នះរង្វាន់ទីមួយសម្រាប់កងបង្វិលផ្សងសំណាងរបស់យើង! ដូច្នេះ សូមអញ្ជើញមកឆាប់ៗដើម្បីធ្វើវា។ យើងរង់ចាំផ្តល់សេវាកម្មដល់អ្នកស្រីនៅលើកក្រោយ!

“មានចំណេះដឹង និងរួសរាយរាក់ទាក់”

មួយរយៈមុនខ្ញុំបានទទួលនាឡិកានេះជាការធានាសម្រាប់ការខ្ចីប្រាក់អ្នកណាម្នាក់។ ខ្ញុំបានស្គាល់ Jewel Cafe ដោយមិត្តរួមការងារ។ នាងបានប្រាប់ថាពួកគេអាចជួយពិនិត្យភាពត្រឹមត្រូវបាន។ ខ្ញុំបានទូរស័ព្ទទៅពួកគេ ហើយសួរថាពួកគេពិនិត្យបានទេ។ ពួកគេបានប្រាប់ឱ្យខ្ញុំយកនាឡិការបស់ខ្ញុំមកសម្រាប់ការវាយតម្លៃ។ ពួកគេណែនាំអោយខ្ញុំទៅសាខាជិតបំផុត និងពន្យល់អំពីដំណើរការ។ ដូច្នេះខ្ញុំបានមក Jewel Café ដើម្បីពិនិត្យមើលថានាឡិកានេះពិតឬអត់ ពីព្រោះខ្ញុំមិនស្គាល់ម៉ាកនេះទេ។ បន្ទាប់ពីពិនិត្យ ខ្ញុំភ្ញាក់ផ្អើលចំពោះលទ្ធផល។ នាឡិកានេះពិតជាត្រឹមត្រូវ ហើយពួកគេបានផ្តល់តម្លៃដ៏ល្អ។ បន្ទាប់ពីពិចារណារួចខ្ញុំសម្រេចចិត្តលក់នាឡិកានោះ។ បុគ្គលិកនៅហាងមានចំណេះដឹងខ្លាំង និងបានចែករំលែកព័ត៌មានបន្ថែមអំពីនាឡិកា។ ខ្ញុំបានលេង lucky draw របស់ពួកគេច្រើនផងដែរ។ សេវាកម្មបុគ្គលិកល្អណាស់។

女性スタッフ

“យើងរីករាយក្នុងការផ្តល់សេវាកម្មដល់លោកអ្នក”

យើងនឹងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការងាររបស់អ្នកមានភាពងាយស្រួល។ ប្រសិនបើអ្នកមិនប្រាកដថាត្រូវទៅហាងណា សូមទំនាក់ទំនងមកយើង ហើយយើងនឹងណែនាំអ្នកទៅសាខាជិតបំផុត។ បុគ្គលិក Jewel Cafe ទាំងអស់បានហ្វឹកហាត់យ៉ាងល្អ។ A. Longe & Sohne គឺជានាឡិកាម៉ាកអាល្លឺម៉ង់។ វាជាម៉ាកប្រណិត ប៉ុន្តែនៅតែមនុស្សចូលចិត្តនាឡិកាច្រើននឹងស្វែងរកម៉ាកស្វ៊ីសដូចជា Rolex, Omega។ ទោះយ៉ាងណា យើងក៏អាចទិញម៉ាកណាមួយដែលមានបញ្ជីនៅលើគេហទំព័រយើងសម្រាប់ទូទាត់ប្រាក់ភ្លាមៗ។ យើងក៏អាចទិញវត្ថុផ្សេងទៀតដូចជា គ្រឿងអលង្ការចាស់ ឬបែកបាក់, កាបូបម៉ាក។ យើងសង្ឃឹមថាសេវាកម្មរបស់យើងបានទទួលការពេញចិត្តពីអ្នក ហើយយើងរង់ចាំជួបអ្នកម្តងទៀត។

ការវាយតម្លៃឥតគិតថ្លៃ!
អាចសាកសួរបាន!