សំណួរញឹកញាប់ | ទិញដោយតម្លៃខ្ពស់បំផុត! | JEWEL CAFÉ កម្ពុជា

សំណួរញឹកញាប់ | ទិញដោយតម្លៃខ្ពស់បំផុត! | JEWEL CAFÉ កម្ពុជា

សំណួរដែលត្រូវបានសួរជាញឹកញាប់

ទំនាក់ទំនងមកយើងខ្ញុំបានគ្រប់ពេលវេលា!

អ្នកអាចរកឃើញសំណួរដែលត្រូវបានគេសួរជាញឹកញាប់នៅគេហទំព័រFAQ។
ប្រសិនបើមានសំណួរផ្សេងទៀត សូមផ្ញើអ៊ីម៉ែលមកកាន់អាសយដ្ឋានអ៊ីម៉ែលរបស់ហាង Jewel Café ទូរស័ព្ទទៅកាន់សាខារបស់យើង ឬអញ្ជើញមកកាន់ហាងរបស់យើងដើម្បីទទួលបានព័ត៌មានបន្ថែមដោយផ្ទាល់។

ព័ត៌មានស្ដីពីការទិញជាមួយ JEWEL CAFÉ

Qតើ JEWEL CAFÉ ទទួលទិញទំនិញដែលមានឆ្លាក់ដែរឬទេ?

AJEWEL CAFÉ ទទួលទិញរាល់ទំនិញទាំងអស់ សូម្បីតែចិញ្ចៀនដែលបានឆ្លាក់ឈ្មោះក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃត្រូវកំណត់បានលុះត្រាតែបុគ្គលិករបស់យើងបានវាយតម្លៃទំនិញនោះអ្នករួចហើយ។

Qតើ JEWEL CAFÉ ទទួលទិញយកទំនិញប្រេន ឬប្រភេទអ្វីខ្លះ?

Aសូមពិនិត្យមើលគេហទំព័រនេះសម្រាប់បញ្ជីទំនិញដែល JEWEL CAFÉ កំពុងទទួលទិញ៖, https://jewel-cafe-kh.com/kh/purchase/ ប្រសិនបើទំនិញរបស់អ្នកមិនមាននៅក្នុងបញ្ជីទេ សូមផ្ញើអ៊ីមែលមកយើង ឬសួរទៅកាន់បុគ្គលិករបស់យើងសម្រាប់ព័ត៌មានលម្អិតបន្ថែម។

Qតើ JEWEL CAFÉ ទទួលទិញទំនិញគ្រប់ប្រភេទដែរឬទេ?

AJEWEL CAFÉ ផ្តោតសំខាន់លើការទិញទំនិញដូចខាងក្រោម៖ គ្រឿងអលង្ការ កាបូបយីហោ ឬនាឡិកា ទំនិញប្រេន (ក្រវ៉ាត់ក គ្រឿងតុបតែង ដែកកេះ និងផ្សេងៗទៀត) គ្រឿងសំអាង (ផលិតផលថែរក្សាស្បែក ទឹកអប់ ក្រែមលាបមាត់ និងផ្សេងៗទៀត) និងជាច្រើនទៀត។ JEWEL CAFÉ ស្វាគមន៍រាល់ការសាកសួរទាក់ទងនឹងការទិញទំនិញនានា ដូច្នេះសូមមេត្តាអញ្ជើញមកកាន់ហាងរបស់យើង ឬផ្ញើអ៊ីមែលមកយើងខ្ញុំ។

Qតើព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំត្រូវបានរក្សាជាការសម្ងាត់?

AJEWEL CAFÉ គ្រប់គ្រងព័ត៌មានអតិថិជនទាំងអស់ដោយមានការ រក្សាការសម្ងាត់ខ្ពស់បំផុត។ បេសកកម្មរបស់ JEWEL CAFÉ គឺដើម្បីអនុញ្ញាតឱ្យអតិថិជនរបស់យើងមានអារម្មណ៍ធូរស្រាល ខណៈពេលដែលធ្វើការជួញដូរជាមួយយើង។ ក្រុមហ៊ុនរបស់យើងមានគោលការណ៍ការពារទិន្នន័យផ្ទាល់ខ្លួន (គោលការណ៍ឯកជនភាព)។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីគោលការណ៍ឯកជនភាពរបស់យើង សូមចូលមើលគេហទំព័រខាងក្រោមនេះ៖ http://jewel-cafe-kh.com/kh/privacy/

Qតើ JEWEL CAFÉ ទទួលទិញទំនិញដែលគ្មានវិញ្ញាបនបត្រធានា/សុពលភាពដែរឬទេ?

AJEWEL CAFÉ ទទួលទិញទំនិញដែលគ្មានវិញ្ញាបនបត្រ! ទោះជាយ៉ាងណាក៏ដោយ ទំនិញដែលមានវិញ្ញាបនបត្រនឹងមានតម្លៃកាន់តែខ្ពស់ ដូច្នេះសូមមេត្តាធានាថាអ្នកយកវាមកជាមួយសម្រាប់ការវាយតម្លៃ ប្រសិនបើអ្នកមាន!

Qតើការផ្ទេរប្រាក់ជាវិធីបង់ប្រាក់នៅ JEWEL CAFÉ ដែរឬទេ?

Aជាការពិតណាស់! គ្រាន់តែបំពេញព័ត៌មានលម្អិតរបស់អ្នកនៅលើទម្រង់បែបបទរបស់ JEWEL CAFÉ សម្រាប់ការដាក់ពាក្យស្នើសុំផ្ទេរប្រាក់ ហើយការទូទាត់នឹងដំណើរការភ្លាមៗ។ ចំណាំ៖ ប្រសិនបើវាជាម៉ោងដែលហួសពីម៉ោងធ្វើការរបស់ធនាគារ អ្នកនឹងអាចទទួលបានការទូទាត់នៅថ្ងៃធ្វើការបន្ទាប់។

Qតើខ្ញុំអាចប្រើគណនីធនាគារពាណិជ្ជកម្មបានទេ?

Aអាចប្រើប្រាស់បាន! JEWEL CAFÉ នឹងមិនអាចផ្ទេរប្រាក់ទៅគណនីធនាគារផ្ទាល់ខ្លួនបានទេ ប្រសិនបើការលក់នេះត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន ដូច្នេះសូមប្រាកដថា ឈ្មោះគណនីធនាគារគឺដូចគ្នាទៅនឹងឈ្មោះក្រុមហ៊ុនរបស់អ្នក។ សូមទាក់ទងមកកាន់ JEWEL CAFÉ ឬផ្ញើអ៊ីម៉ែលមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែមអំពីទំនិញដែលមានតម្លៃខ្ពស់ ឬទំនិញដែលមានបរិមាណច្រើន៖ jewel-cafe-au2@crane-a.co.jp

Qតើខ្ញុំអាចជ្រើសរើសមិនលក់របស់ខ្ញុំទៅឱ្យ JEWEL CAFÉ បន្ទាប់ពីវាយតម្លៃរួចបានទេ?

Aនៅ JEWEL CAFÉ យើងអាចលុបចោលពាក្យស្នើសុំទិញសម្រាប់អតិថិជនដោយឥតគិតថ្លៃ! រាល់ថ្លៃសេវាដំណើរការទាំងអស់នឹងត្រូវរ៉ាប់រងដោយ JEWEL CAFÉ។

Qតើ JEWEL CAFÉ ទទួលទិញទំនិញដែលខូច/បាកបែកដែរឬទេ?

Aប្រសិនបើទំនិញរបស់អ្នកស្ថិតក្នុងស្ថានភាពដែលអាចជួសជុលបាន ដូចជា នាឡិកាដែលអស់ថ្ម JEWEL CAFÉ នឹងទទួលយកវាដោយរីករាយ។ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើទំនិញរបស់អ្នក ខូចខាតលើសពីលទ្ធភាពនៃការជួសជុល នោះ JEWEL CAFÉ ប្រហែលជាមិនអាចទទួលយកវាបានទេ។ លើកលែងតែលោហធាតុដ៏មានតម្លៃ ឬទំនិញប្រេនល្បីៗមួយចំនួន JEWEL CAFÉ មិនអាចទទួលទិញបានដោយយោងទៅតាមគោលការណ៍ JEWEL CAFÉ ។

Qតើខ្ញុំអាចទទួលបានតម្លៃខ្ពស់ជាងមុននៅ JEWEL CAFÉ ដោយរបៀបណា?

Aដើម្បីទទួលបានតម្លៃខ្ពស់បំផុតនៅ JEWEL CAFÉ សូមអនុវត្តតាមគន្លឹះទាំងនេះ៖ សម្អាតទំនិញរបស់អ្នកមុននឹងយកទៅវាយតម្លៃ នាំយកមកជាមួយនូវ ប្រអប់ដើម សៀវភៅណែនាំ វិញ្ញាបនបត្រសុពលភាព ឬវិញ្ញាបនបត្រធានា (ប្រសិនបើមាន)។ ការធ្វើបែបនេះនឹងធានាបាននូវតម្លៃវាយតម្លៃអតិបរមាដែលអ្នកអាចទទួលយកបាន! ប្រមូលទំនិញមកលក់ឲ្យបានច្រើន បុគ្គលិកនៅ JEWEL CAFÉ អាចស្នើសុំតម្លៃលក់បន្តខ្ពស់ជាងមុន ដោយផ្អែកលើបរិមាណរបស់របរដែលអ្នកនាំយកមក ដូច្នេះសូមប្រមូលរបស់របរទាំងអស់ដែលអ្នកមាន!

Qតើ JEWEL CAFÉ អាចទទួលទិញទំនិញដែលមិនមានក្នុងបញ្ជីទិញបានទេ?

Aអាស្រ័យលើលក្ខខណ្ឌ និងប្រភេទទំនិញនោះ JEWEL CAFÉ ប្រហែលជាអាចទទួលទិញវាបាន ប៉ុន្តែយើងសង្ឃឹមថាលោកអ្នកនឹងយល់យោគ ក្នុងករណីប្រសិនបើយើងមិនអាចទទួលទិញវាបាន។

Qតើ JEWEL CAFÉ កំណត់តម្លៃទំនិញរបៀបណា?

Aក្រៅពីតម្លៃលក់រាយដើមរបស់ទំនិញ យើងក៏ពិចារណាទៅលើស្ថានភាពនិងកម្រិតពេញនិយមរបស់វាផងដែរ។

Qតើមានទំនិញជាក់លាក់ណាដែលមិនអាចទទួលទិញនៅ JEWEL CAFÉ ទេ?

AJEWEL CAFÉ មិនទទួលទិញទំនិញក្លែងក្លាយឡើយ។

Qតើការវាយតម្លៃនៅ JEWEL CAFÉ គិតថ្លៃសេវាដែរឬទេ?

Aទេ! មិនមានការចំណាយលើការវាយតម្លៃណាមួយទេ ដូច្នេះសូមរីករាយនឹងអញ្ចើញមកហាងយើងផ្ទាល់ដោយសេរី!

Qតើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលបានការវាយតម្លៃទំនិញជាមួយ JEWEL CAFÉ?

AJEWEL CAFÉ មានរបៀបទិញចូលតែមួយគត់ គឺ ការទិញនៅហាង។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ទំព័រដែលពាក់ព័ន្ធ។

Qតើខ្ញុំអាចទទួលបានតម្លៃប៉ាន់ស្មានមុនពេលវាយតម្លៃបានដែរឬទេ?

Aបាន! អ្នកអាចផ្ញើរូបភាពនៃទំនិញរបស់អ្នកទៅកាន់ JEWEL CAFÉ តាមរយៈ អ៊ីម៉ែល (EMAIL) ឬ LINE ដើម្បីទទួលបានតម្លៃប៉ាន់ស្មានដំបូង។ ចំណាំ៖ តម្លៃវាយតម្លៃចុងក្រោយអាចខុសគ្នាពីតម្លៃប៉ាន់ស្មានដំបូង ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ទំនិញនោះ។

Qតើខ្ញុំត្រូវធ្វើអ្វីបន្ទាប់ពីការទិញចូលរបស់ JEWEL CAFÉ ត្រូវបានបញ្ជាក់?

Aសម្រាប់ការទិញចូលនៅហាង សូមបង្ហាញឯកសារអត្តសញ្ញាណរបស់អ្នក។ (SIM, លិខិតឆ្លងដែន, KTP ជាដើម)

Qហេតុអ្វីខ្ញុំត្រូវបង្ហាញ/ផ្តល់ឯកសារកំណត់អត្តសញ្ញាណ?

Aយោងតាមគោលនយោបាយសន្តិសុខជាតិ ការបង្ហាញឯកសារអត្តសញ្ញាណគឺជាការទាមទារមួយនៅពេលធ្វើការទិញចូល។ តាមគោលការណ៍ឯកជនភាពរបស់ JEWEL CAFÉ យើងនឹងរក្សាទុកជាការសម្ងាត់ដោយប្រុងប្រយ័ត្នបំផុតនូវរាល់ព័ត៌មានរបស់អតិថិជនទាំងអស់របស់យើង ។ ក្រោយពីព័ត៌មានទាំងនេះមិនត្រូវការប្រើប្រាស់ទៀត JEWEL CAFÉ នឹងលុបឬបំផ្លាញវាចោលភ្លាមដោយប្រុងប្រយ័ត្ន។

Q តើមានការកំណត់អាយុសម្រាប់ការលក់ដែរឬទេ?

Aមាន!អ្នកត្រូវមានអាយុយ៉ាងតិច 21 ឆ្នាំ ទើបអាចធ្វើការលក់បាន។.

Qតើមានថ្លៃសេវាណាមួយទេ?

Aថ្លៃសេវាទាំងអស់ត្រូវបានររ៉ាបរងដោយ JEWEL CAFÉ ។

Qតើ JEWEL CAFÉ ទទួលទិញលុះត្រាមានប្រអប់ដើម សៀវភៅណែនាំ វិញ្ញាបនបត្រសុពលភាព ឬវិញ្ញាបនបត្រធានាមែនដែរឬទេ?

AJEWEL CAFÉ ទទួលយកទំនិញទោះបីគ្មានវាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកអាចបង្ហាញបាន អត្រាវាយតម្លៃអាចនឹងខ្ពស់ជាងមុន។

Qតើការវាយតម្លៃទំនិញចំណាយពេលប៉ុន្មាន?

Aវាអាស្រ័យលើប្រភេទទំនិញ និងស្ថានភាពរបស់វាផងដែរ។

ព័ត៌មានស្តីពីការទិញនៅក្នុងហាង

Qតើខ្ញុំអាចរក JEWEL CAFÉ នៅឯណា?

Aសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងហាង សូមចូលទៅកាន់គេហទំព័រខាងក្រោម៖

https://jewel-cafe-kh.com/km/shops/

Qតើមានទម្រង់នៃការទូទាត់ផ្សេងទៀតក្រៅពីសាច់ប្រាក់ដែរឬទេ?

Aមាន! អ្នកអាចជ្រើសរើសធ្វើការទូទាត់តាមរយៈ ការផ្ទេរប្រាក់តាមធនាគារ។

Qតើ JEWEL CAFÉ ទទួលទិញក្រវិលតែម្ខាងដែរឬទេ?

Aទទួលទិញ! JEWEL CAFÉ ទទួលយកគ្រឿងអលង្ការមាសទាំងអស់ សូម្បីតែ ខូច ឬប្រេះ ក៏ដោយ ព្រោះវាអាចត្រូវបានកែច្នៃឡើងវិញ។

Q តើអាចនឹងរង់ចាំយូរនៅថ្ងៃឈប់សម្រាកសាធារណៈទេ?

Aវាអាចនឹង ប្រែប្រួលទៅតាមប្រភេទថ្ងៃឈប់សម្រាក។ ប្រសិនបើវាទាមទារឱ្យមានការពន្យារពេលរង់ចាំសម្រាប់ការវាយតម្លៃ សូមមេត្តាសម្រាកនៅក្នុងកន្លែងរង់ចាំរបស់យើង។ បុគ្គលិករបស់យើងនៅ JEWEL CAFÉ នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបម្រើអ្នកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

Q តើខ្ញុំអាចទុកទំនិញរបស់ខ្ញុំឱ្យ JEWEL CAFÉ វាយតម្លៃបានទេ?

Aបានជាការពិត! JEWEL CAFÉ ផ្តល់ភេសជ្ជៈសម្រាប់អតិថិជនដែលរង់ចាំលទ្ធផលវាយតម្លៃ។ អ្នកអាចជ្រើសរើសទុកទំនិញរបស់អ្នកជាមួយយើង ហើយត្រឡប់មកវិញបន្ទាប់ពីការវាយតម្លៃរួចរាល់។

Q ហេតុអ្វីខ្ញុំគួរជ្រើសរើស JEWEL CAFÉ?

Aនៅ JEWEL CAFÉ យើងខិតខំព្យាយាមផ្តល់ជូននូវផាសុខភាព និងបទពិសោធន៍ដែលមានរីករាយដល់អតិថិជនរបស់យើង។ ក្នុងនាមជាក្រុមហ៊ុនជប៉ុន JEWEL CAFÉ ផ្តោតសំខាន់លើសេវាកម្មបម្រើជូនអតិថិជនដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន។ យើងផ្តល់ការវាយតម្លៃមានវិជ្ជាជីវៈដោយមិនគិតថ្លៃ ហើយ JEWEL CAFÉ ក៏ធានាថានឹងវាយតម្លៃទំនិញរបស់អ្នកបានក្នុងតម្លៃខ្ពស់បំផុតដែលយើងអាចផ្តល់ជូនបាន។

Q តើខ្ញុំចាំបាច់កក់ទុកមុនទេ?

Aទេ! មិនចាំបាច់កក់ទុកជាមុននោះទេ!

Qតើមានចំណតរថយន្តទេ?

A ហាង JEWEL CAFÉ ទាំងអស់ស្ថិតនៅទីតាំងដែលអាចចូលបានយ៉ាងងាយស្រួល ដែលនៅ ជិតចំណតរថយន្ត ក៏ដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីភាពងាយស្រួលរបស់អតិថិជន។

Q តើខ្ញុំប្រញាប់ ដូច្នេះខ្ញុំអាចទុករបស់របររបស់ខ្ញុំនៅ JEWEL CAFÉ ហើយមករើសពេលក្រោយបានទេ?

A បាន! ជាការពិតណាស់!  
※*យើងផ្តល់ជូននូវ សេវាកម្មទុកដាក់ ដូច្នេះអ្នកអាចទុករបស់របររបស់អ្នកឱ្យយើងមើលថែ ហើយមកយកវិញនៅពេលណាដែលងាយស្រួលសម្រាប់អ្នក។